មានបុគ្គលច្រើនណាស់ដែលបានលះបង់ការងារល្អ លះបង់ឱកាសផ្សេងៗ ដើម្បីមកបង្កើតអាជីវកម្មខ្លួនឯង ប៉ុន្តែមានរឿងមួយចំនួនដែលយើងតែងងប់ងល់ជាមួយមុននឹងយើងក្លាយខ្លួនជាសហគ្រិនម្នាក់។

រឿងទី១​៖ ត្រូវបោះបង់ការសិក្សា

បុគ្គលភាគច្រើនភាន់ច្រឡំថាប្រសិនបើគាត់បោះបង់ការសិក្សា ហើយបង្កើតអាជីវកម្មនៅអាយុក្មេងនឹងមិនខាតពេលវេលានៅរៀនយូរ ឆាប់ជោគជ័យ ឬក៏ឆាប់ចូលនិវត្តន៍នៅក្មេង។ ការចេញរកសុីទាំងប្រធុយប្រថាន មិនមានគោលជំហរច្បាស់លាស់ គឺជាគ្រោះថា្នក់ធ្ងន់មែនទែន។ ខាតបង់ទាំងពេលវេលា និងដើមទុន ហើយដើមទុននឹងច្បាស់ណាស់ យើងបានមកពីឪពុកម្តាយ ពីបងប្អូន ឬមិត្តភក្តិ។

បោះបង់ចោលការសិក្សា មិនមែនធ្វើឱ្យអ្នកក្លាយជា Steves Job ឬ Bill Gates ទី២ ទេ។

ទោះបីមហាសេដ្ធីភាគច្រើនជាអ្នកបោះបង់ចោលការសិក្សា ក៏ភាគរយនៃការជោគជ័យមានតិចបំផុត ហើយក៏មិនធានាថាយើងនឹងជាមនុស្សក្នុងចំណោមភាគតិចនោះដែរ។

ដូច្នោះ បន្តការសិក្សាឱ្យចប់ កុំព្យាយាមដើរតាមជំហរ ឬវាសនារបស់អ្នកដទៃ ព្រោះវាគ្មានកាត់ទៅរកភាពជោគជ័យទេ។

រឿងទី២៖ អ្នកដទៃត្រូវគាំទ្រខ្ញុំ

ការពិតណាស់ យើងចង់បានការគាំទ្រពីមិត្តភក្តិ ក្រុមគ្រួសារ និងសង្គម នៅពេលចាប់ផ្តើមអាជីវកម្ម។​ ប៉ុន្តែពីបុគ្គលម្នាក់ទៅម្នាក់គឺខុសគ្នា អ្នកខ្លះសំណាងមានមនុស្សជុំវិញខ្លួនគាំទ្រច្រើន អ្នកខ្លះទៀតមិនកើតមកក្នុងសង្គម ឬគ្រួសារ ដែលគាំទ្ររាល់ការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្តើមអាជីវកម្មទេ។

យើងត្រូវទទួលស្គាល់ថា យើងជាអ្នកកំណត់ភាពជោគជ័យរបស់យើង មិនមែនអ្នកដទៃជាអ្នកមកអារកាត់ថាយើងនឹងជោគជ័យ ឬអត់ទេ។

យើងត្រូវទទួលស្គាល់ថា អ្នកជុំវិញខ្លួនយើង នឹងមិនត្រេកអរជាមួយផ្លូវដែលយើងដើរ នឹងមិនពេញចិត្តជាមួយសកម្មភាពដែលយើងធ្វើ ការដែលយើងបន្ទោសអ្នកដទៃមិនគាំទ្រយើង គឺយើងកំពុងតែយកលេសគេចវេសពីគោលដៅដែលខ្លួនចង់សម្រេច។ ជាសហគ្រិន ទោះបីបរាជ័យដល់កំរិតសូន្យ ក៏នៅតែជាខ្លួនឯង ដែលលើកខ្លួនឯងដែរ។

ដូច្នោះ ខ្លួនអ្នកត្រូវតែជាអ្នកគាំទ្រផ្គាប់មុខសម្រាប់ខ្លួនឯង។

រឿងទី៣៖ ធ្វើជាសហគ្រិននឹងក្លាយជាអ្នកមាន

ភាពខុសគ្នារវាងសហគ្រិន និងអ្នកប្រកបអាជីវកម្មបែបរកសុី គឺអ្នករកសុី គោលដៅដើម្បីបង្កើតប្រាក់ចំណេញ និងសហគ្រិន គោលដៅដើម្បីដោះស្រាយបញ្ហាអតិថិជនដោយបង្កើតជាផលិតផល ឬផ្គត់ផ្គង់ជាសេវាកម្មណាមួយ។

បើយើងដាក់នាមខ្លួនឯងជាសហគ្រិន​ ​យើងត្រូវមើលឃើញថា ការបង្កើតក្រុមហ៊ុនដូចជាទិញឡានថ្មីមួយ ហើយឡាននឹងនាំយើងទៅដល់គោលដៅដែលយើងចង់ទៅ លុយគឺជាសាំងដែលធ្វើឱ្យឡានទៅមុនបាន​ ហើយប្រសិនយើងយកទុនទៅទិញឡាន ដើម្បីទិញសាំងឱ្យបានច្រើន វាអត់ make senses ទេ។

ដូច្នោះ សហគ្រិនគឺបង្កើតសាំង ឬលុយ ដើម្បីវិនិយោគចូលទៅក្នុងក្រុមហ៊ុន ហើយបន្តសម្រេចគោលដៅ ឬចក្ខុវិស័យរួម។​

រឿងទី៤៖ ឈានយឺតៗមួុយជំហ៊ានទើបអាចទៅដល់គោលដៅ

យើងរស់ក្នុងពិភពលោកដែលរបស់ជុំវិញខ្លួនអភិវឌ្ឍលឿនមែនទេន ហើយយើងប្រាប់ខ្លួនឯងថា​ “មិនអីទេ ធ្វើតាមសមត្ថភាពខ្លួនឯងបានហើយ ដើរយឺតក៏គង់តែដល់” ដូចយើងកំពុងបង្កើតលេសសម្រាប់ខ្លួនឯងមិនឱ្យរីកចម្រើន និងរស់នៅ comfort zone របស់ខ្លួនឯងអញ្ចឹង។

ក្រុមហ៊ុនធំៗ ដែលធ្លាប់ជាក្រុមហ៊ុន Startup ជាច្រើនដូច Airbn​b, Uber, Square សុទ្ធតែជាក្រុមហ៊ុនដែលដើររហ័ស បទបែនលឿន ចាប់ឱកាសមិនឱ្យរំលង។

ខ្ញុំជឿថា បើយើងនៅបន្តធ្វើសកម្មភាពយឺត មួយៗ យើងនឹងឃើញឱកាសជាច្រើនដើររំលងយើង។

សកម្មភាពយឺត និងការធ្វើតាមសមត្ថភាពខ្លួនឯង នឹងបង្កើតភាពខ្ជិលសម្រាប់អ្នក។

រឿងទី៥៖ សល់ពេលទំនេរច្រើន

បុគ្គលជាច្រើនបោះបង់ការងារមកបង្កើតក្រុមហ៊ុន ដោយយល់ច្រលំថា ធ្វើការឱ្យគេត្រូវចំណាយ ៨ម៉ោងក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្តាហ៍ នៅពេលក្លាយជាសហគ្រិននឹងសល់ពេលច្រើនសម្រាប់ខ្លួនឯង។

យើងត្រូវចាំថា យើងមិនអាចដឹកនាំគេ ឬជួលគេមកសម្រេចគោលដៅយើងបានទេ មនុស្សម្នាក់ៗមានក្តីស្រមៃរៀងៗខ្លួន បើយើងចង់ឱ្យក្រុមការងារមកសម្រេចគោលដៅរួមជាមួយយើង ទាល់តែយើងជាអ្នកគិត ជាអ្នកប្រតិបត្តិច្រើនជាងគេនៅក្នុងក្រុម ដើម្បីជាគំរូ ជាមេដឹកនាំមិនអត្មានិយម។

ដូច្នោះ ជាសហគ្រិនមានរឿងច្រើនដែលយើងត្រូវធ្វើលើសពីបុគ្គលិកពេញម៉ោងទៅទៀត មិនមែនរស់រំពឹងសោរិ៍ អាទិត្យទេ។

រឿងទី៦៖ ត្រូវហ៊ានប្រឈមជាមួយហានិភ័យ

មនុស្សជាច្រើនជឿថាសហគ្រិនជោគជ័យទាល់តែហ៊ានប្រថុយជាមួយហានិភ័យ ហើយបើគ្មានហានិភ័យទេ អាជីវកម្មមិនអាចជោគជ័យទេ។ ព្រោះលឺតែគេនិយាយតៗគ្នាថា “ហានិភ័យកាន់តែធំ រង្វាន់កាន់តែច្រើន”។ មិនខុសទេ ប្រសិនបើយើងជាក្រុមហ៊ុនមានទុនច្រើន មានធនធានច្រើន ទោះបីបរាជ័យ ក៏មិនក្ស័យធុន តែប្រសិនបើយើងជាក្រុមហ៊ុនទើបតែចាប់ផ្តើម ឬ Startup យើងមិនអាចតាំងខ្លួនជាមេទ័ព​ យកក្រុមហ៊ុនទៅប្រថុយ ដោយគ្មានយុទ្ធសាស្ត្របញ្ជាទ័ពច្បាស់លាស់ទេ។

ជាសហគ្រិន មិនមែនគេចវេសពីបញ្ហាទេ តែយើងត្រូវចេះសិក្សា ប៉ាន់ប្រមាណហានិភ័យ​ មុននឹងបញ្ហាចូលមកដល់ ដើម្បីយើងអាចគ្រប់គ្រង និងកាត់បន្ថយភាគរយនៃហានិភ័យបាន។

រឿងទី៧៖ មិនមានពេលជាមួយគ្រួសារ

មនុស្សជាច្រើនប្រាប់យើងថានៅពេលយើងបង្កើតអាជីវកម្មនឹងមិនពេលគ្រប់គ្រាន់ជាមួយគ្រួសារទេ។ ខ្ញុំជឿថាកាលពីមុនយើងចូលរៀនសាកល មុនយើងចេញធ្វើការ យើងបានប្រាប់ខ្លួនឯងពាក្យនឹងដូចគ្នា ថាយើងនឹងមិនមានពេលជាមួយគ្រួសារដូចមុនទេ។ អ្នកខ្លះប្រាប់យើងថាយើងនឹងមិនមានពេលសម្រាប់ខ្លួនឯង ពេលសម្រាប់ហូបបាយទេ។ ពាក្យទាំងអស់នឹងដូចជាការសម្រេចចិត្តរបស់គេអញ្ចឹង ប្រសិនបើយើងយកពាក្យទាំងនោះមកប្រតិបត្តិតាមដូចយើងសម្រេចដើរតាមគន្លងរបស់គេ។

សហគ្រិន ជាមនុស្សដែលមានវិន័យខ្ពស់សម្រាប់ខ្លួនឯង ជាមនុស្សឆ្លាតក្នុងការគ្រប់គ្រងពេលវេលារបស់ខ្លួន។ ហេតុអីយើងប្រឹងប្រែងបង្កើតក្រុមហ៊ុនឡើង បង្កើតសេវាកម្ម ឬផលិតផលដើម្បីដោះស្រាយបញ្ហាអតិថិជន ទាំងយើងមិនអាចផ្តល់សុភមង្គលឱ្យគ្រួសារយើងផង។

ដូច្នោះនេះជារឿងរ៉ាវទាំង ៧យ៉ាង ដែលមនុស្សភាគច្រើនភាន់ច្រលំមុនពេលដែលគាត់ក្លាយជាសហគ្រិន។

POS 009 - TSD Software Development in Cambodia
Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias