អគ្គនាយិកា ស៊ុន សុីហនិតនោវី ក្រុមហ៊ុន TSD បានអញ្ចើញចូលរួម សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងផែនការទិសដៅឆ្នាំ២០២៦ ព្រមទាំងខួបអនុស្សាវរីយ៍ទី១៤ របស់សមាគម ក្រោមប្រធានបទ “ស្រ្តីរួមគ្នាដើម្បីភាពរីកចម្រើន និងចីរភាព” ដែលមានការចូលរួមជាអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។
✨រយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន TSD បានគាំទ្រផ្តត់ផ្គង់បច្ចេកវិទ្យាជូនដល់សមាគមសហគ្រិនស្រ្តីកម្ពុជា CWEA រួមមាន៖
• V-Business Card: ប្រព័ន្ធនាមប័ណ្ឌឌីជីថល
• Event QR Ticket Management: ប្រព័ន្ធគ្រប់គ្រងកម្មវិធី ដែលមាន QR Ticket សម្រាប់អ្នកចូលរួមកម្មវិធី
• Email Hosting: អ៉ីម៉ែលសម្រាប់គណៈគ្រប់គ្រង និងក្រុមការងារសមាគមទាំងអស់
• Professional Website Development: គេហទំព័រ ទំនើបជំនាន់ថ្មី ដែលមានមុខងារផ្សព្វផ្សាយពីសកម្មភាពសមាគម
• CWEA Member Directory: វេទិការឌីជីថលទំនើបសម្រាប់ផ្សព្វផ្សាយអាជីវកម្ម របស់សមាជិកានៃសមាគមទូទាំងប្រទេស
ការគាំទ្រនេះជាការចូលរួមចំណែក លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ ការទំនាក់ទំនង និងការផ្សព្វផ្សាយអាជីវកម្មរបស់សមាជិកា ដើម្បីឆ្ពោះទៅរកសម័យឌីជីថលដែលកាន់តែរីកចម្រើន។
TSD ប្តេជ្ញានឹងបន្តឈរជាដៃគូផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ទំនើបទាន់សម័យ ប្រកបដោយចីរភាព និង នវានុវត្តន៍ ជូនសហគ្រិនស្រ្តីនៅកម្ពុជា ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន TSD ទាំងអស់។
________________
(English)
Ms. Sun Sihanithnovy, Chairlady of TSD, attended the Annual General Meeting to review the 2025 achievements and outline the strategic direction for 2026, along with the celebration of the Association’s 14th Anniversary, under the theme “Women Together for Growth and Sustainability.”
The event was presided over by H.E. Dr. Ing Kantha Phavi, Minister of Women’s Affairs, and H.E. Tekreth Kamrang, Secretary of State of the Ministry of Commerce, representing H.E. Cham Nimul, Minister of Commerce.
✨ Over the past three years, TSD has proudly supported the Cambodia Women Entrepreneurs Association (CWEA) by providing a range of technology solutions, including:
• V-Business Card: A digital business card system
• Event QR Ticket Management: A system with QR tickets for event participants
• Email Hosting: Email services for the management and all association teams
• Professional Website Development: A modern website to showcase the association’s activities
• CWEA Member Directory: A digital platform to promote member businesses nationwide
This support contributes to enhancing operational efficiency, strengthening communication, and promoting members’ businesses—driving forward progress in an increasingly digital era.
TSD remains committed to being a trusted partner in delivering innovative, modern, and sustainable technology solutions to support women entrepreneurs across Cambodia, as well as all valued clients of TSD.





























