១. រំពឹងការគោរពពីអ្នកដទៃ

នៅពេលយើងអង្គុយនៅកៅអីដែលមានមុខដំណែងណាមួយធំ យើងតែងគិតថាមនុស្សជុំវិញខ្លួនយើង ឬថាន:ក្រោម ត្រូវគោរពខ្លួន ប៉ុន្តែយើងត្រូវចាំថា​ “មនុស្សជុំវិញខ្លួនយើង គោរពយើងមិនមែនដោយសារថាន:ទេ”។

ឧទាហរណ៍ បងប្អូនឃើញលោកយាយចាស់ម្នាក់យួរឥវ៉ាន់ឆ្លងថ្នល់ បងប្អូនរត់ទៅជួយយួរឥវ៉ាន់គាត់ ហើយកាន់ដៃគាត់ឆ្លងថ្នល់។ ដល់ចញ្ចើមថ្នល់ លោក​យាយអរគុណ ផ្តល់ក្តីគោរពស្រលាញ់មកកាន់យើង។ មិនថាដល់តែលោកយាយម្នាក់នឹង សូម្បីតែខ្ញុំក៏មានអារម្មណ៍ថា បុរសម្នាក់នឹង ឬក៏ស្ត្រីម្នាក់នឹងគឺគួរឱ្យគោរពដូចគ្នា។

ការគោរពគឺបង្ហាញឡើងតាមរយ:សកម្មភាព ហើយសកម្មភាពល្អដែលយើងបានធ្វើនឹង ទើបឱ្យអ្នកដទៃជុំវិញខ្លួនយើង ចាប់ផ្តើមគោរពយើង ។ អញ្ចឹងយើងទទួលបានការគោរព មិនមែនដោយសារមុខដំណែងទេ គឺដោយសារការដែលយើងផ្តល់ការគោរពទៅឱ្យគេជាមុនសិន។

២. ខ្វះទំនុកចិត្តទៅលើក្រុមការងារ

ក្នុងនាមជាថ្នាក់ដឹកនាំ យើងមិនអាចជឿជាក់ទៅលើតែខ្លួនឯងទេ យើងត្រូវផ្តល់ទំនុកចិត្តទៅលើក្រុមការងារ យើងមិនមែនមានដៃ ១០០ ដោះស្រាយរាល់គ្រប់បញ្ហាទេ។ បងប្អូនត្រូវចាំថា “មនុស្សអាចអភិវឌ្ឈខ្លួនឯងបាន នៅពេលដែលយើងចាប់ផ្តើមបង្កើតកំហុស”។

ប្រសិនបើយើងដាក់ការងារមួយឱ្យបុគ្គលិកម្នាក់នឹងធ្វើ ប្រាកដណាស់ គាត់មិនអាចធ្វើបានដូចយើង​ មិនរហ័សដូចយើងទេ ប៉ុន្តែថ្ងៃណាមួយគាត់នឹងធ្វើបាន អាចនឹងបង្កើតលទ្ធផលល្អជាងយើងទៅទៀត។

៣​. យល់ច្រលំថាក្រុមការងារត្រូវតែស្តាប់បញ្ជាយើង

នាងខ្ញុំជឿថា នៅពេលដែលយើងបង្គាប់បុគ្គលិកឱ្យធ្វើការងារអ្វីមួយ យើងដឹងតែរំពឹងថាគាត់នឹងឆ្លើយ បាទឬចាបង

ជៀសវាងការបញ្ជា ឬបង្គាប់ មកសួរពួកគាត់ថា គាត់ចូលចិត្តអី ធ្វើអ្វីបាន៕

នៅពេលយើងដាក់គាត់នូវការងារដែលគាត់ចូលចិត្ត លទ្ធផលក៏ចេញមកល្អទៅតាមនឹងដែរ។

៤.​ ល្អទុកខ្លួនឯង កំហុសចង្អុលឱ្យគេ

នៅពេលដែលគម្រោងមួយបរាជ័យ យើងមិនអាចចង្អុលដៃទៅកាន់បុគ្គលិកយើងថា​ ដោយសារអ្នកទើបគម្រោងនឹងមិនបានជោគជ័យ។ នៅក្នុងស្ថាប័ន យើងដូចជាឆ័ត្រអញ្ចឹង យើងទទួលរាល់ដំណក់ទឹកភ្លៀងដែលធ្លាក់លើក្រុមការងារយើង។ យើងត្រូវទទួលស្គាល់ថាដោយសារតែការដឹកនាំរបស់យើង ទើបធ្វើឱ្យបុគ្គលិកម្នាក់នឹងទៅបង្កើតបញ្ហា។

ផ្ទុយមកវិញនៅពេលដែលអតិថិជនសរសើរបុគ្គលិកម្នាក់នឹង ថាបុគ្គលិកម្នាក់នឹងអត្តចរិកល្អ​ មានសុជីវធម៌ ម៉ត់ចត់ការងារ គឺស្មើរនឹងការដឹកនាំល្អរបស់យើងដូចគ្នា។

ដូចក្នុងក្រុមគ្រួសារអញ្ចឹង យើងឃើញថាកូនប្រុស ឬកូនស្រីម្នាក់នេះល្អ យើងសរសើរឪពុកម្តាយ ដែលបានប្រដៅឱ្យពួកគាត់ក្លាយជាមនុស្សល្អដូចគ្នា។

៥. បើកមាត់និយាយ ច្រើនជាងបើកត្រជៀកស្តាប់

បងប្អូនត្រូវចាំថា យើងមិនដោះស្រាយបញ្ហបានទេ​ បើយើងមិនបើកត្រជៀកស្តាប់ នៅពេលដែលយើង know-it-all ហាស់ អ្វីក៏ដឹង! យើងហាក់ដូចជាអ្នកបើកយន្តហោះដែលខ្វាក់អញ្ចឹង។ យើងចេះតែបើកទៅមុខហើយ ប៉ុន្តែគង់ថ្ងៃណាមួយបុកទេ។ ដូចយើងធ្វើការជាមួយបុគ្គលម្នាក់នឹង មិនដែលយល់ពីអារម្មណ៍គាត់ ស្តាប់ការគិតរបស់គាត់ នៅជាមួយគ្នា ២​ឆ្នាំ ៣ឆ្នាំ សួរថាទៅដល់គោលដៅអត់?

នៅលើលោកនឹងគ្មានមនុស្សណាចេះអស់ទេ មេដឹកនាំក៏មិនអាចចេះទាំងអស់ដែរ ដូច្នេះបើកចិត្តស្តាប់ឱ្យបានច្រើន។

៦. កែតម្រូវគេ មិនកែតម្រូវខ្លួនឯង

ជាមេដឹកនាំដូចជាគំរូ ឬក៏ role model របស់អ្នកជុំវិញខ្លួនយើងអញ្ចឹង

បើយើងទម្លាប់និយាយកុហក បុគ្គលិកយើងនិយាយកុហកយើងដូចគ្នា បើយើងធ្វើការងារអត់ច្បាស់លាស់ ពួកគាត់អត់ច្បាស់លាស់ដូចគ្នា។ ដូចយើងប្រាប់បុគ្គលិកឱ្យមកក្រុមហ៊ុនទាន់ម៉ោងការងារ ដែលយើងខ្លួនឯងម៉ោង៩ ម៉ោង១០ មិនទាន់មកដល់ក្រុមហ៊ុនផង។

ដូច្នេះមុននឹងយើងចង់ឱ្យអ្នកជុំវិញខ្លួនយើងក្លាយជាអី ទាល់តែយើងធ្វើខ្លួនឯងឱ្យបានសិន។

៧. មិនដាក់អារម្មណ៍

នាងខ្ញុំចាំបានកាលពីតូចម៉ាក់ប្រើឱ្យលាងចាន លាងអត់សូវស្អាតទេ រអិលសាប៊ូពេញនឹង។

ថ្ងៃមួយដាក់ចិត្តលាង បើកចម្រៀងស្តាប់បណ្តើរ លាងចានបណ្តើរ លាងបានស្អាតហើយ រហ័សជាងមុនទៀត អញ្ចឹងដូចការធ្វើការអញ្ចឹង បើជ្រុលជាចំណាយពេល ចំណាយខួរក្បាលគិតដដែល ម៉េចមិនដាក់អារម្មណ៍ធ្វើបន្តិចទៅ ជួនកាលចេញលទ្ធផលល្អជាងការដែលយើងខ្ជីខ្ជាទៅទៀត។

Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias