ហេតុអ្វី​ “ទម្លាប់ប្រចាំថ្ងៃ” នាំទៅរកភាពជោគជ័យ?

អ្នកជោគជ័យមួយចំនួនធំមានវិធីសាស្ត្រដូចគ្នាៗ​ គឺភាពស្ទាត់ជំនាញក្នុងការគ្រប់គ្រងទម្លាប់រាល់ថ្ងៃរបស់ពួកគេ។ ផ្ទុយទៅវិញ អ្នកបរាជ័យតែងខ្វះការគ្រប់គ្រងទម្លាប់ប្រចាំថ្ងៃរបស់ខ្លួនឯង​​​​​។​​ ពួកគេតែងតែឲ្យឱកាសល្អរបូតចេញពីដៃ ហាក់ដូចជាមិនផ្តល់ការយកចិត្តទុកដាក់គ្រប់គ្រាន់ ឬ មិនមានការព្រួយបារម្ភសំរាប់អ្វីដែលសំខាន់ក្នុងជីវិត។

តើមានវិធីសាស្ត្រអ្វី ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងទម្លាប់ប្រចាំថ្ងៃ ដែលរាំងស្ទះក្នុងការសម្រេចគោលដៅរបស់អ្នក?

គ្មានទម្លាប់ណាដែលមិនអាចជំនះបានឡើយ។ អ្វីដែលសំខាន់នោះ គឺការចេះគ្រប់គ្រងចំណង់របស់ខ្លួន មានន័យថា យើងត្រូវព្យាយាមដាក់វិន័យទៅលើខ្លួនឯង ទោះបីវាពិបាក ប៉ុន្តែយើងជឿជាក់ច្បាស់ថាវានឹងពង្រឹងជីវិត និងវិជ្ចាជីវៈរបស់យើងឲកាន់តែប្រសើរឡើង។

ដំបូង៖ ចូរធ្វើតារាងដើម្បីរៀបរាប់ពីទម្លាប់ទាំងឡាយដែលអ្នកចង់សម្រេចបានក្នុងរយៈពេលមួយឆ្នាំខាងមុខនេះ។

ប្រហែលច្រើនដងណាស់ក្នុងមួយថ្ងៃ ដែលអ្នករិះគន់ខ្លួនឯងពីកាលដែលអ្នកពន្យាពេលនូវអ្វីដែលអ្នកត្រូវធ្វើ និងផ្លាស់ប្តូរ។​មកពីមូលហេតុមួយចំនួន ដូចជា កង្វះការលើកទឹកចិត្ត កង្វះការផ្តួចផ្ដើម ឬកាលដែលមិនមានផែនការច្បាស់លាស់ ដែលជាប្រភពនាំឲ្យទម្លាប់អាក្រក់មួយចំនួនកើតមានក្នុងជីវិតអ្នក។

ដូច្នេះ ដល់ពេលដែលអ្នកត្រូវផ្លាស់ប្តូរទម្លាប់ទាំងនោះឲ្យកា្លយជាទម្លាប់ថ្មីក្នុងរយៈពេល​២៥​ថ្ងៃ។

នៅពេលនេះ​ ចូរអ្នកសរសេរចុះនូវទំលាប់ដែលអ្នកចង់ផ្លាស់ប្ដូរ​ ឬ ចង់សម្រចបាន ឲបានយ៉ាងតិចចំនួន ៣ ដែលត្រូវច្បាស់ថាទម្លាប់ទាំងនោះនឹង​ធ្វើឲ្យជីរិត និងវិជ្ចាជីវ:របស់អ្នក​រីកចម្រើន។

ឧទាហរណ៍​៖

១-​ អានសៀវភៅមួយថ្ងៃឲ្យបាន​ ១៥​ នាទី​

២-​ ​រៀបចំគ្រែរៀងរាល់ព្រឹកក្រោយងើបពីគេង

បន្ទាប់៖ អ្នកត្រូវរៀបចំផែនការ​ ដើម្បីធ្វើការយកឈ្នះក្នុងការទទួលបានទម្លាប់ថ្មីទាំង​ ៣ ។

ជំហានទី១-​ ពេលនេះចូរសួរខ្លួនឯងនូវសំណួរសំខាន់នេះ​ ”តើទម្លាប់ទាំងអស់នេះនឹងនាំឱ្យជីវិតខ្ញុំល្អ​ប្រសើរជាងមុន រឺទេ?​ “

ចូរកុំមើលរំលងរឿងដែលអ្នកធ្លាប់បានព្យាយាម​ ហើយបរាជ័យក្នុងអតីតកាល។

ឧទាហរណ៍៖ អ្នក​ធ្លាប់​បានព្យាយាមសម្រកទំងន់ ១ឆ្នាំចុងក្រោយនេះ ហើយអ្នកចង់ធ្វើវាម្តងទៀត​ ចូរអ្នកសរសេរវាចុះ។

ជំហានទី​២–​ ដាក់ទម្លាប់ដែលអ្នកចង់សម្រេចបានមុនគេ តាមលំដាប់ពីលើចុះក្រោម។​

យើងនឹងផ្តោតទៅលើទម្លាប់មួយម្តងៗ​ រៀងរាល់២៥ថ្ងៃ។

ជំហានទី៣-​ ចាប់ផ្តើមទម្លាប់ថ្មីជារៀងរាល់ ២៥ ថ្ងៃ។

គ្រាន់តែនៅក្នុងមួយឆ្នាំ អ្នកនឹងឃើញជីវិតរបស់អ្នកស្ទើរតែល្អឥតខ្ចោះ។ ស្របគ្នាផងដែរ អ្នកនឹងបានអនុវត្តទម្លាប់ជាច្រើនដែលអ្នកធ្លាប់បានគេចវេសជាយូរមកហើយ។

បន្ទាប់៖ អនុវត្តតាមដំណើរការ ៦ជំហានសម្រាប់ការរក្សាការអនុវត្តទៅលើទម្លាប់នោះឲ្យឋិតថេរ

ជំហានទី១–​ កំណត់គោលបំណង

ចូរសួរខ្លួនអ្នក “តើខ្ញុំចង់សម្រេចអ្វី?​”

ឧទាហរណ៍​៖

១- ខ្ញុំចង់សម្រកទម្ងន់

២- ខ្ញុំចង់ពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្ញុំ

ជំហានទី២-​ ស្វែងរកនិមិត្តរូប (Role Model)

នៅពេលដែលអ្នកឃើញអ្នកដទៃធ្វើបាន​ ដូច្នេះអ្នកក៏មិនរុញរាដែរ។

ឥឡូវនេះចូរសួរខ្លួនអ្នក “តើអ្នកណាដែលបានសម្រេច​ ទៅលើការគ្រប់គ្រងទម្លាប់ ដែលអ្នកកំពុងចង់សម្រេចបាន? “

ឧទាហរណ៍៖ ១- លោកប៉ារបស់ខ្ញុំជានិមិត្តរូបខ្ញុំ​ ព្រោះគាត់ជាមេដឹកនាំដ៏ល្អម្នាក់នៅក្នុងគ្រួសារ ទាំងនៅក្នុងស្ថាប័ន។

ជំហានទី៣​​- រៀបរាប់ពីអត្ថប្រយោជន៍ដែលនឹងទទួលបានក្រោយគ្រប់គ្រងទម្លាប់នោះបាន

ចូរសួរខ្លួនអ្នក “តើខ្ញុំនឹងបានផលចំណេញអ្វីខ្លះពីវា?”

ឧទាហរណ៍៖​ ខ្ញុំសម្រកទម្ងន់បាន ខ្ញុំនឹងមានសុខភាពល្អ,​ មានរូបរាងស្អាត​, ស្លៀកពាក់អ្វីក៏សម​ ល-​ ។

ជំហានទី៤-​ ប្រយ័ត្ន​តំបន់គ្រោះថ្នាក់

ចូរសែ្វងរកនូវស្ថានភាព ពេលវេលា​ និងទីកន្លែង ដែលអ្នកនឹងអាចបោះបង់​ ឬចុះចាញ់។​

ហេតុអី្វចំនុចនេះសំខាន់?​ ពេលខ្លះអ្នកមិនបានចាប់អារម្មណ៍ថាអ្នកកំពុងតែធ្វើសកម្មភាព ដែលធ្វើឱ្យទម្លាប់ល្អរបស់អ្នកបាត់បង់នោះទេ។​

ឧទាហរណ៍៖​ ពេលចូលរួមកម្មវិធី អ្នកភ្លេចថាខ្លួនឯងកំពុងបរិភោគទឹកក្រូច​ និងចំនីផ្អែមច្រើន​ (ដែលនាពេលនេះអ្នកកំពុងព្យាយាមសម្រកទម្ងន់​)

ជំហានទី៥– សកម្មភាព​ដែលនាំឱ្យទទួលបានភាពជោគជ័យ

ចូរអ្នកគិតទៅលើសកម្មភាពជាក់លាក់ដែលអ្នកនឹងត្រូវធ្វើ ដើម្បីសម្រេចគោលដៅ ដែលបានរៀបរាប់ក្នុងជំហានទី១ ។

ឧទាហរណ៍៖ ខ្ញុំនឹងហាត់ប្រាណ​រយ:ពេល១៥នាទីរៀងរាល់ថ្ងៃ​ និងកាត់បន្ថយការញុាំបាយពីពីរចានទៅមួយចានរាល់ពេល (ដើម្បីទទួលបានភាពជោគជ័យក្នុងការសម្រកទម្ងន់)

ចុងក្រោយ៖ ជៀសវាងពាក្យកុហកទាំងបី

រាល់ពេលដែលអ្នកមិនអាចគ្រប់គ្រងឆន្ទ:របស់អ្នកបាន​ ឬ ការដែលអ្នកត្រឡប់មកធ្វើនូវទំលាប់អាក្រក់វិញនោះ មានន័យថាអ្នកកំពុងជឿលើពាក្យកុហកទាំងបីខាងក្រោមនេះ៖

១​-​ “តែបន្តិចគ្រប់គ្រាន់ហើយ”​ ដូចជា​ ញុំ​ស្រាតែមួយកែវទេ​, ជក់បារីតែមួយដើមទេ,​ ញុាំនុំនេះតែមួយដុំទេ។

រាល់ពេលដែលអ្នកលឺសំដីទាំងអស់នេះ​ សូម​ចងចាំថាវាសុទ្ឋតែជាពាក្យកុហក។

សួរខ្លួនឯងទៅមើលថា​ ​”ញុាំនុំតែមួយដុំគ្រប់គ្រាន់ដែរឬទេ?​” ដែលដូចសុភាសិតបរទេសមួយបានចែងថា​ “one is too many and thousand is not enough​’’

២-​ “សាកតែម្តងទៀតទេ”​ នៅពេលអ្នកជឿកុហកទី១​ហើយ​ កុហកទី២​ក៏កើតមានចូលមក​ “ណាស់​ហើយ​, បើជ្រុលញុាំមួយដុំហើយ​ បើសាកមួយដុំទៀត ក៏មិនអីដែរ”

៣-​ បន្ទាប់មក​ កុហកទី៣​ ក៏លេចឡើង​ “បោះបង់ចោល​”​

ដោយសារតែ​ធ្វើ​នូវអ្វី​ដែល​អ្នកមិនចង់ធ្វើ​ អ្នកប្រាកដជាមានអារម្មណ៍ពិបាក​ ឥឡូវនេះច្បាស់ណាស់ថាអ្នកនឹងនិយាយទៅកាន់ខ្លួនឯង​ “ខ្ញុំជាមនុស្សគ្មានតំលៃ​ គ្មានក្តីសង្ឃឹម​ គ្មានគោលដៅ។​ ខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបាន​ មានតែបោះបង់វាចោល”​ ។

ដូច្នេះ​ ពេលណាដែលអ្ន​ក​លឺ​ “តែម្តងទេ​​”, ​”តែបន្តិចទេ”​ ត្រូវចងចាំថាវាសុទ្ឋតែជាពាក្យកុហក​។

ហើយ​បើជ្រុលជាធ្វើវាហើយ​ សូមកុំបណ្តោយឲកាន់តែអាក្រក់ជាងនេះ​ អ្នកត្រូវតែចាប់ផ្តើមទប់ស្កាត់វាភ្លាមៗ​។

ដូចសុភាសិតបរទេសមួយ ‘’No man is a loser until he quits trying’’ – Jim Sharkey

———–

?Join Channel – t.me/TSDCambodia

Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias