បណ្តាញសង្គមអាចជាវេទិកាផ្សព្វផ្សាយដ៏មានឥទ្ធិពលបំផុតសម្រាប់អាជីវកម្មអ្នក។ វាអនុញ្ញាតឱ្យម៉ាកប្រេន និងការផ្សព្វផ្សាយទៅដល់អតិថិជនរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ វាក៏បានជួយឱ្យអាជីវកម្មខ្នាតតូចរីកលូតលាស់លឿនជាងមុន ដោយមិនចំបាច់ប្រើប្រាស់ថវិការច្រើន។

បណ្តាញសង្គមក៏ជាហេតុផលមួយធ្វើឱ្យអាជីវកម្មអ្នកធ្លាក់ចុះយ៉ាងខ្លាំង ដោយការប្រើប្រាស់វេទិកាបណ្តាញសង្គមនេះក្នុងផ្លូវខុស ដែលជាហេតុបំផ្លាញកេរ្តិ៍ឈ្មោះអាជីវកម្មអ្នកយ៉ាងគំហុក និងខ្ជះខ្ជាយថវិការយ៉ាងច្រើន។ ប្រហែលជាអ្នកចំណាយពេលច្រើនពេកនៅលើវេទិកាបណ្តាញសង្គមទាំងនេះ ដែលហេតុផលធ្វើឲ្យអ្នកខ្ជីខ្ជា ឬក៏មិនបានគិតដល់ចំណុចមួយចំនួន ក្នុងការពិចារណាឲ្យបានត្រឹមត្រូវ។

នេះគឺជាចំណុចទាំង ៥ អំពីរបៀបដែលអាជីវកម្មអ្នកឈានទៅភាពបរាជ័យលើបណ្តាញសង្គម៖

១. លក់គោ ផុសឆ្កែឆ្មា

មិនមែនគ្រប់យីហោប្រេនទាំងអស់ចាំបាច់ត្រូវតែលេងសើច ផុសប៉ាតណាប៉ាតណី នោះទេ។ លើប្រព័ន្ធផ្សព្វផ្សាយសង្គមយីហោប្រេនរបស់អ្នកដែលធ្វើឲ្យអតិថិជនដឹងថាអ្នកកំពុងលក់អ្វី គឺជារឿងសំខាន់បំផុត។ ប្រកដណាស់អ្នកមិនចង់ឲ្យអតិថិជនអ្នកយល់ច្រលំផេករបស់អ្នកលក់សត្វចិញ្ចឹមនោះទេ នៅពេលអ្នកផុសតតែវីដេអូកំប្លែងសត្វឆ្មា ឆ្កែ ដើម្បីទាក់ទាញអ្នកចូលមើលឲ្យច្រើន។

ដូចគ្នានេះផងដែរ, អ្នកត្រូវរក្សាគំនិតផ្ទាល់ខ្លួនរបស់អ្នកថា នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម គឺអ្នកកំពុងធ្វើអាជីវកម្ម។ និយាយអំពីបញ្ហាចម្រូងចម្រាស ផ្ទៃក្នុង ដែលមិនសមហេតុផល ឬគ្មានប្រយោជន៏ទាល់តែសោះសម្រាប់អាជីវកម្មរបស់អ្នក យកមកផុសក្នុងបណ្តាញសង្គមគឺជារឿងដ៏អាក្រក់បំផុតដែលបំផ្លាញយីហោប្រេនរបស់អ្នក។

២. ច្បាប់នៃកម្មផលនៃបណ្តាញសង្គម

ខ្ញុំគិតថាវាសមញ្ញបំផុតដូចទៅនឹងច្បាប់កម្មផលដែរ ប្រសិនបើអ្នកចង់ទទួលបានតម្លៃពីអ្នកគាំទ្រនិងអតិថិជនរបស់អ្នក អ្នកត្រូវផ្តល់តម្លៃទៅគេជាមុនសិន។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមភាគច្រើនស្វែងរកអ្វីដែលសាមញ្ញ និងជាការពេញចិត្តមួយចំនួនសម្រាប់ពួកគេ ដូចជាការកំសាន្តព័ត៌មាន ឬមាតិកាដែលសាកសមនឹងធ្វើឲ្យពួកគេចែករំលែក ធ្វើឱ្យពួកគេមើលទៅគួរឱ្យចាប់អារម្មណ៍ និងធ្វើឲ្យពួកគេតាមដានបន្ត។

ប្រសិនបើអ្នកអាចផ្តល់ឱ្យពួកគេនូវមាតិកាទាំងនោះបាន ទស្សនិកជនរបស់អ្នកចាប់ផ្តើមចូលមើល, ចាប់ផ្តើមតាមដាន, ចាប់ផ្តើមចែករំលែកទៅបណ្តាញរបស់ពួកគេ, ហើយពួកគេនឹងក្លាយជាគោលដៅអតិថិជនដ៏មានសក្តានុពលរបស់អ្នក។ បើមិនដូច្នោះទេអ្នកប្រៀបដូចជា គ្រាន់តែស្រែកទៅក្នុងបន្ទប់ទទេហើយអាចធ្វើឱ្យខូចម៉ាកយីហោរបស់អ្នក អត់អំពើរ។

៣. យកបណ្តាញសង្គមជាវេទិកាលក់យ៉ាងគំហុក

មានក្រុមហ៊ុនជាច្រើនបានយកប្រព័ន្ធផ្សព្វផ្សាយសង្គម ជាយុទ្ធសាស្រ្តចំបងសម្រាប់ភាពជោគជ័យនៃទីផ្សាររបស់ពួកគេ។ អ្វីដែលកើតឡើងអាក្រក់ជាងនេះទៅទៀត គឺថាពួកគេបានបែងចែកចំណែកធំបំផុតនៃថវិការបស់ពួកគេទៅក្នុងបណ្តាញសង្គមដោយមិនមានផែនការវាស់វែង និងបង្កើតប្រាក់ចំណេញវិញពីការវិនិយោគនោះទេ។

សម្រាប់អ្នកមានគេហទំព័រអាជីវកម្ម ខ្ញុំតែងណែនាំឲ្យម្ចាស់អាជីវកម្មទាំងអស់នោះ ប្រើប្រាស់ Google Analytics ដើម្បីវាស់វែងអំពីអ្នកចូលមើលគេហទំព័រលក់របស់ពួកគេ ដែលបានពីការវិនិយោគទៅក្នុងបណ្តាញសង្គម។

៤. ដឹងតាពីផុស មិនខ្វស់វាស់វែងអ្វីឡើយ

ខ្ញុំឃើញម្ចាស់អាជីវកម្មភាគច្រើនមិនសូវយកចិត្តទុកដាក់ក្នុងការវិភាគវាសវែង អំពីលទ្ធផលដែលបានពីការផុសមាតិការរបស់ពួកគេ ឬយុទ្ធសាស្រ្ត ដោយមានពេលវេលា និងប្រភេទមាតិការច្បាស់លាស់ សម្រាប់ផុសចូលក្នុងបណ្តាញសង្គមរបស់ពួកគេឡើយ។ អ្វីដែលម្ចាស់អាជីវកម្មទាំងនោះចង់បាន គឺថាអោយតែបើកទៅឃើញមានផុសគឺបានហើយ។ នេះជាកំហុសដ៏ធំដែលធ្វើអោយប្រេនអាជីវកម្មរបស់ពួកគេ នៅលើបណ្តាញសង្គមអន្តរាយ ព្រោះពួកគេមិនយកចិត្តទុកដាក់ក្នុងការវិភាគប្រភេទមាតិកា, ពេលវេលាផុស, ជាមួយនឹងគោលដៅអតិថិជនរបស់ពួកគេ។

៥. បែបក្អូនអ្នកហាត់ការប្រាក់ខែ៥០ នឹងអាចកាន់ផេកយើងបានហើយមើលទៅ!

ខ្ញុំឃើញជាច្រើន បើទោះបីជាមានគ្រោះមហន្តរាយកើតឡើងម្តងហើយម្តងទៀត​ក៏ដោយ ម្ចាស់អាជីវកម្មទាំងនោះនៅតែបន្តប្រគល់បណ្តាញផ្សព្វផ្សាយសង្គម របស់ពួកគេទៅមនុស្សដែលគ្មានលក្ខណៈសម្បត្តិ និងជំនាញគ្រប់គ្រាន់។ អ្នកហាត់ការបែបអាចជាមានបទពិសោធន៍ត្រឹមការប្រើប្រាស់បណ្តាញសង្គមសម្រាប់ខ្លួនឯង ប៉ុន្តែការគ្រប់គ្រងផេកអាជីវកម្មដែលជាប្រេន និងញើសឈាមរបស់អ្នក លើបណ្តាញសង្គមបែប ជាអ្វីដែលអ្នកគួតែពិចារណាឲ្យល្អិតល្អន។ ប្រយ័ត្នកើតមហន្តរាយប្រេនអាជីវកម្មអ្នកក្នុងបណ្តាញសង្គមដោយមិនដឹងខ្លួន។

ខ្ញុំលើកឧទាហរណ៍ផេកផ្លូវការណ៏ កាកបាទក្រហមអន្តរជាតិមកនិយាយ។ ផេកនោះត្រូវលុបចោលផុសស្ទើរតែទាំងស្រុង ដែលបង្កើតភាពរញ៉េរញ៉ៃ និងកេរ្តិ៍ឈ្មោះកាកបាទក្រហម ក្នុងបណ្តាញសង្គមរបស់ខ្លួនបន្ទាប់ពីបុគ្គលិកម្នាក់ដែល មិនបទពិសោធន៏ប្រើប្រាស់ ផេកបណ្តាញសង្គមបានបង្ហោះដោយចៃដន្យអំពីការស្រវឹងរបស់គេចូលក្នុងគណនីផេកផ្លូវការររបស់កាកបាទក្រហមជំនួសឱ្យគណនីផ្ទាល់ខ្លួនរបស់នាង។

ខ្ញុំលើកឧទាហរណ៍មួយទៀតដែល ផេកផ្លូវការណ៏របស់ហាងល្បីល្បាញមួយក្នុងប្រទេសកម្ពុជាដែរ។ មុនម្ចាស់ហាងក្លាយជាអតិថិជនរបស់ខ្ញុំ ផេករបស់គាត់ត្រូវផ្អាកដំណើរការ ជាងមួយខែ ដែលត្រូវបានហែកឃើរ (Hacker) ក្រៅប្រទេសម្នាក់ ហែកចូលតាមរយៈគណនេយ្យបុគ្គលិករបស់គាត់ដែលជាបុគ្គលិកទូទៅ ដែលគ្មានជំនាញធ្វើឲ្យគណនេយ្យរបស់គេមានសុវត្ថភាពខ្ពស់។ ហែកឃឺរ(Hacker) បានប្តូរ Admin នៅក្នុងនោះទាំងអស់ទៅត្រឹមជាសមាជិក កែសម្រួលមាតិការ(Editor) ធម្មតា ហើយឆាតទៅគម្រាមទារលុយ 1ម៉ឺន$ ជាថ្នូរទៅនឹងការទទួលបានផេកត្រលប់ទៅវិញ។ ហែកឃឺរ(Hacker) នោះបានផុសមានតិការមិនសមរម្យជារៀងរាល់ថ្ងៃ ចូលក្នុងផេកផ្លូវការនោះ។ វាជរឿងដ៏អាក្រក់បំផុតដែលម្ចាស់អាជីវកម្មទាំងអស់មិនចង់ជួប លើបណ្តាញសង្គមរបស់ពួកគេ។

យោបល់ខ្ញុំគឺថាមិនចេះតែអាចប្រើមនុស្សគ្មានបទពិសោធន៏មកកាន់ផេកផ្លួវការក្នុងបណ្តាញសង្គមបានទេ។ អ្នកត្រូវការអ្នកជំនាញដែលយល់ពីការវិធីវិភាគទិន្នន័យស៊ីជម្រៅដើម្បីតាមដានលទ្ធផលមាតិការ របស់អ្នក និងធ្វើឱ្យប្រេនរបស់អ្នកល្បីល្បាញក្នុងបណ្តាញសង្គម​ និងទៅកាន់គោលដៅអតិថិជនយ៉ាងមានប្រសិទ្ធភាព។ អ្នកត្រូវការអ្នកដែលជំនាញ យល់ពីទស្សនិកជន និងដឹងអំពីរបៀបទាក់ទាញពួកគេតាមរយៈទំរង់រូបភាព អត្ថបទ និងមាតិការផ្សេងៗលើប្រព័ន្ធផ្សព្វផ្សាយរបស់អ្នក។ អ្នកក៏អាចពិចារណាជ្រើសរើស ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងបណ្តាញសង្គមដែលអ្នកអាចផ្ទេរភារកិច្ច និងទំនួលខុសត្រូវទាំងអស់ទៅពួកគេដើម្បីទទួលបានលទ្ធផលល្អបំផុត ជាមួយការប្រឹក្សាយោបល់ស៊ីជម្រៅទៅលើយុទ្ធសាស្រ្តសម្រាប់ពង្រីកបណ្តាញផ្សព្វផ្សាយរបស់អ្នកឲ្យកាន់តែធំ។

Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias