ទីផ្សារឌីជីថល ធ្វើឱ្យស្ទើរគ្រប់ម្ចាស់អាជីវកម្មមិនអាចបោះបង់ចោលបាន។

ដំណើរការទីផ្សារឌីជីថល គឺជាការប្រើប្រាស់អ៊ិនធឺរណែត ឬប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិកផ្សេងៗ ដើម្បីបង្កើនការផ្សព្វផ្សាយ ឱ្យបានទៅដល់អតិថិជនគោលដៅឆាប់រហ័ស ។ ទីផ្សារឌីជីថល ចំណាយពេលវេលាតិច ថវិកាតិច និងបានលទ្ធផលមានប្រសិទ្ធភាពជាងទីផ្សារបែបបុរាណ ។ រហូតដល់ស្ថាប័នមួយចំនួន ហ៊ានចំណាយរាប់ពាន់ដុល្លាប្រចាំខែសម្រាប់ធ្វើទីផ្សារឌីជីថល ។

ទីផ្សារអ៊ីនធឺណេតមានគុណវិបត្តិធំបំផុត ដែលស្ទើរគ្រប់ម្ចាស់អាជីវកម្មមួយចំនួនធំមិនបានគិតដល់ និងមួយចំនួនទៀតបានគិតដល់ តែមិនបានយកចិត្តទុកដាក់ នោះគឺ បញ្ហាសុវត្ថិភាពទិន្នន័យ ។ បញ្ហាសុវត្ថិភាពទិន្នន័យ គឺនឹងប៉ះពាល់ទៅដល់ទាំងភាគីអតិថិជនអ្នក និងស្ថាប័នអ្នក។

១. ការប៉ះពាល់ដល់ភាគីអតិថិជន ៖ សម្រាប់អតិថិជនដែលសាកសួរអំពីផលិតផល ឬសេវាកម្មតាមអ៊ិនធឺរណែត នឹងប្រឈមជាមួយការបង្ហាញពីព័ត៌មានផ្ទាល់ខ្លួន និងអត្តសញ្ញាណខ្លួនឯងទៅកាន់ជនទីបី ព្រោះការប្រមូល និងប្រើប្រាស់ទិន្នន័យអតិថិជនសម្រាប់គោលបំណងទីផ្សារឌីជីថលមិនទាន់មានការរឹតបណ្តឹងខ្លាំងនៅឡើយ ។

២. ការប៉ះពាល់ស្ថាប័នអ្នក ៖ អ្នកបានបង្ហាញពីគ្រប់ព័ត៌មានក្រុមហ៊ុន ដើម្បីបង្កើនទំនុកចិត្តពីអតិថិជន ប៉ុន្តែមានជនខិលខូចនឹងអាចយកយុទ្ធនាការទីផ្សាររបស់អ្នក ទៅផ្សព្វផ្សាយក្នុងន័យអវិជ្ជមាន ឬលួចយកទិន្នន័យសំខាន់របស់អ្នកទៅប្រើប្រាស់មិនសមរម្យ។

ពិតណាស់ ចុងក្រោយកេរ្តិ៍ឈ្មោះក្រុមហ៊ុនអ្នកដែលខំសាង នឹងអាចហ៊ិនហ៉ោចក្នុងពេលតែមួយរំពេច។

តើបង្ការបញ្ហានេះ ដោយរបៀបណា?

បើអ្នកធ្វើទីផ្សារឌីជីថលដោយខ្លួនឯង ត្រូវតែបង្រៀនបុគ្គលិកឱ្យយល់ច្បាស់ពី បញ្ហាសុវត្ថិភាពទិន្នន័យ ឬបញ្ជូនពួកគេឱ្យទៅរៀនពីអ្នកជំនាញ ។

បើអ្នកធ្វើទីផ្សារឌីជីថល ដោយទទួលយកសេវាកម្មពីភ្នាក់ងារក្រុមហ៊ុនផ្គត់ផ្គង់ អ្នកត្រូវស្គាល់ឱ្យច្បាស់ពីប្រវត្តិក្រុមហ៊ុន និងស្នាដៃក្រុមហ៊ុននោះ មិនថាជាក្រុមហ៊ុនក្នុងស្រុក ឬអន្តរជាតិ ។

IMG 0986 2 - TSD Software Development in Cambodia
Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias