លោក Dan Lok គឺជាសហគ្រិនជោគជ័យមួយរូប ដែលមានដើមកំណើតមកពីហុងកុង។

លោកជា អ្នកនិយាយលើកទឹកចិត្តសាធារណៈ ជាអ្នកនិពន្ធសៀវភៅ Unlock it

ដែលជាសៀវភៅដែលលក់ដាច់បំផុត និងជាមហាសេដ្ឋីវ័យក្មេងលំដាប់ពិភពលោក។

លោកក៏ជា ស្ថាបនិកនៃ Closer.com ផងដែរ។ មែនទែនទៅ លោកត្រូវបានគេចាត់ទុកថា

ជាបុគ្គលម្នាក់ដែលតែងតែចែករំលែកនូវចំណេះដឹងថ្មីៗជាច្រើន ទាក់ទងនឹងការធ្វើអាជីវកម្ម

ក៏ដូចជាចំណេះដឹងទូទៅផ្សេងៗថែមទៀតផង។ កាលពីពេលកន្លងទៅ

រូបលោកក៏បានចែករំលែកពីទម្លាប់ល្អ ៣ យ៉ាង ដែលអ្នកមាន តែងធ្វើមិនរំលង៖

១) រាប់​លុយ​មុនចំណាយ

អ្នក​មាន​ពិត​ណាស់តែង​ពិ​និត្យ និងគ្រប់គ្រងប្រាក់ដែលខ្លួនមានយ៉ាងល្អិតល្អន់

ពួកគេមិនមែនជាប្រភេទមនុស្ស ដែលគ្មានការកត់ត្រាច្បាស់លាស់

ទៅលើការចំណាយរបស់ខ្លួនឡើយ។ ជាពិសេស ពួកគេតែងតែរាប់ប្រាក់របស់ខ្លួនជានិច្ច

មុននឹងដកទិញរបស់របរ ឬចំណាយលើអ្វីមួយ ដើម្បីដឹងពីចំនួនប្រាក់ដែលសេសសល់។

មិនតែប៉ុណ្ណោះ ពួកគេសុខចិត្តចំណាយលើអ្វីដែលចាំបាច់ខ្លាំងប៉ុណ្ណោះ

ដូចជាការ​ហូប​ចុក​ទូទៅ វិក័យ​ប័ត្រចំណាយ​ប្រចាំ​ខែ ឬប្រចាំឆ្នាំ ឬការ​បង់​ពន្ធ ជាដើម។

លោក Dan Lok បន្តថា ប្រភេទមនុស្សទាំងនេះ

គឺមិនមែនចេះតែចំណាយប្រាក់តាមចិត្តនឹកឃើញឡើយ ប៉ុន្ដែបើពួកគេចំណាយ

នោះពួកគេបានមើលឃើញពីចំណុចណាមួយ

ដែលអាចឲ្យពួកគេទាញយកលុយមកវិញជាមិនខាន។

២) ចំណាយ​លើ​ខ្លួន​ឯងជាមុនសិន

ការចំណាយ​លើខ្លួន​ឯងជាមុនសិន នេះមិនបានផ្ដោតទៅលើការ ទិញ​ផ្ទះ​ថ្មី ​ ទិញ​ឡានថ្មី

របស់របរទំនើប ឬចំណាយ​លើ​ដំណើរកំសាន្តផ្ទាល់ខ្លួនផ្សេងៗឡើយ។

តែសំដៅដល់ការចំណាយប្រាក់ ទៅលើអាជីវកម្មដែលខ្លួនឯងកំពុងធ្វើដូចជា

ទិញអាគារការិយាល័យថ្មី សម្ភារៈដែលមានប្រយោជន៍ដល់ក្រុមហ៊ុន

ឬដំណើរកម្សាន្ដរបស់ក្រុមក្រុមហ៊ុន ដែលអាចជួយពង្រឹងដល់កិច្ចការងារជាដើម។

ពួកគេចាត់ទុក ជាការចំណាយដើម្បីខ្លួនឯងដ៏មានតម្លៃបំផុត។​

៣) ​វិនិយោគ​បន្ថែម

អ្នកមានទ្រព្យស្ដុកស្ដំ ពួកគេមិនដែលទុកឱកាសរបស់ខ្លួន ឲ្យកន្លងហួសទៅដោយទទេរនោះទេ

ពួកគេតែងតែរិះរកនឹកនូវគំនិតថ្មីៗ ដែលអាចបង្កើតលុយ

និងធ្វើយ៉ាងណាឲ្យជីវិតរបស់ពួកគេកាន់តែដើរទៅមុខរហូត។ មិនតែប៉ុណ្ណោះ

ពួកគេផ្ដោតលើគោលដៅរបស់ខ្លួនជាធំ និងបន្ដពង្រីកខ្លួនឲ្យកាន់តែធំ។ ត្រង់នេះ លោក Dan

Lok បញ្ជាក់ថា បុគ្គលទាំងអស់នោះ អា​ច​នឹង​យក​ប្រាក់​ទាំង​អស់របស់ខ្លួន

ទៅវិនិយោគបន្ថែម​លើ​អាជីវកម្ម​ដែល​មាន ឬ​បង្កើត​អាជីវកម្ម​ថ្មី​មួយ​ទៀត

ឬ​ដាក់​វា​សន្សំក្នុង​ធនាគារ ដើម្បីទទួលបានការប្រាក់

ឬវិធីសាស្រ្តផ្សេងៗជាច្រើនទៀតតាមស្ថានភាពជាក់ស្ដែង។

Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias