កម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងខួបអនុស្សាវរីយ៍ឆ្នាំទី១០ នៃសមាគមសហគ្រិនស្រ្តីកម្ពុជា កាលពីរសៀលថ្ងៃ​ព្រហស្បតិ៍​ ទី៣១ ខែមីនា ឆ្នាំ២០២២​ ក្រោ​មអធិបតី​ភាព​ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី។

លោកជំទាវកិត្តិបណ្ឌិត បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ ដែលនាំឱ្យសមាគមទទួលបានលទ្ធផលការងារ​ជាទី​មោទនៈ​ ជាពិសេស ក្រសួងកិច្ចការនារីក៏កំពុងផ្លាស់ប្តូរយុទ្ធសាស្រ្ត និងវិធីសាស្រ្តជាច្រើន ក្នុងការយកចិត្តទុកដាក់ និងគាំទ្រសហគ្រិនស្រ្តីប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ស្របតាមសេដ្ឋកិច្ចឌីជីថល។

នាយិកាក្រុមហ៊ុន ធី អេស ឌី ជាសមាជិកក្រុមប្រឹក្សាភិបាលអណ្ណត្តិទី ៤ (២០២១-២០២៤) និងជាប្រធានគណ:កម្មការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណ: បានចូលរួមជាភ្ញៀវកិត្តិយស និងទទួលបានការសាទរពីលោកជំទាវរដ្ឋមន្រ្តី ក្នុងឱកាសនោះផងដែរ។

​រយៈ​កាល​កន្លង​មក​ សមាគមបានរៀបចំស្រាវជ្រាវជាសៀវភៅស (White Paper) ទី១ ទី២ និងទី៣ អំពីតម្រូវការ និងបញ្ហាប្រឈមរបស់សហគ្រិនភាពស្ត្រី ដែលជាទុន និងជាធាតុចូលដល់ការរៀបចំវិធានការគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រិនជាស្រ្តី។ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ នឹង​បន្ត​បេសកកម្ម​ ចូល​រួម​អភិវឌ្ឍ​​ និង​លេីក​តម្កើង​ធន​ធាន​ស្ត្រី​ និងសមភាព​យេនឌ័រ​។

គួររំលឹកផងដែរថា សមាគមសហគ្រិនស្រ្តីកម្ពុជាត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១២ ដោយមានការផ្តួចផ្តើម ដោយលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងការចូលរួមគាំទ្រពីឯកឧត្តម សុក ស៊ីផាន់ណា និងលោកស្រី លីលី សម្បត្តិ។

Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias