កិច្ចពិភាក្សា ក្រោមប្រធានបទ៖ “ពីទស្សនៈវិស័យទៅជាបេសកកម្ម សហគ្រិនស្រ្តីជំរុញឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង” ដែលសម្របសម្រួលដោយ លោកស្រី សែម ស្រីតូច
និងវាគ្មិនកិត្តិយស លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម, លោកជំទាវ អ៊ុក សំផល អគ្គលេខាធិការរង នៃគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី រី ណូយែល ទីប្រឹក្សាកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ចនិង អភិវឌ្ឍន៍វិស័យឯកជននៃទីភ្នាក់ងារ GIZ។
ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៥ ក៏បានផ្តល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី ជាសហគ្រិនស្ត្រីចំនួន ៩ រូប ដែលបានរួមចំណែកបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងអភិវឌ្ឍផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលបង្ហាញពីការប្តេជ្ញាចិត្ត ភាពធន់ និងការដឹកនាំរបស់សហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចបៃតង និងបរិយាបន្ន។
A discussion under the theme “From Vision to Mission: Women Entrepreneurs Driving Toward a Green Economy”, moderated by Ms. Sem Sreytouch, featured distinguished speakers including H.E. Tan Tepikanika, Under Secretary of State of the Ministry of Commerce; H.E. Ouk Sophol, Deputy Secretary General of the Digital Government Committee of the Ministry of Posts and Telecommunications; and Mrs. Ry Noyel, Advisor for Economic Cooperation and Private Sector Development at GIZ.
The 2025 Cambodia Women Entrepreneurs Day also presented awards to nine outstanding women entrepreneurs who have contributed to creating job opportunities, increasing incomes, and developing innovative products and services. Their accomplishments highlight the commitment, resilience, and leadership of Cambodian women entrepreneurs in building a green and sustainable economy.
———–
?Join Channel – t.me/TSDCambodia





















