លោក ស៊ុន ស៊ីហម៉ានិត​ ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Technology Solution Development ហៅកាត់​ថា TSD បានបង្កើតឡើងក្នុងឆ្នាំ២០១៤​ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា។ តើមានវិធីសាស្ត្រអ្វីដែលធ្វើឲ្យលោកទទួលបានជោគជ័យក្នុងអាជីវកម្មប្រភេទនេះ? ខាងក្រោមនេះ​ ជាគន្លឹះខ្លះៗដែលធ្វើឲ្យលោកសម្រេចបានលទ្ធផល និងអាចកសាងគ្រឹះអាជីវកម្មដ៏រឹង​មាំមកដល់ពេលបច្ចុប្បន្ន៖

១. ត្រូវមានគំនិតប្រកបដោយភាពច្នៃប្រឌិត

គ្រប់ការធ្វើអាជីវកម្មទាំងអស់ មិនថាតូចឬធំយ៉ាងណាក៏ដោយគឺត្រូវមានការច្នៃប្រឌិតរបស់ថ្មីៗសម្រាប់អតិថិជនជានិច្ច។ ព្រោះ បើមិនដូច្នោះទេ អ្នកនឹងគ្មានភាពរីកចម្រើននិងអាចដើរក្រោយគេមួយជំហ៊ានក៏ថាបាន។ តួយ៉ាង បច្ចុប្បន្ន វិស័យបច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះ អ្នកត្រូវធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ទើបអ្នកអាចរក្សាលំនឹងការងាររបស់ខ្លួនបាន។

២. ត្រូវមានយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង

ការបំពេញការងារមានតែផែនការមួយមុខមិនគ្រប់គ្រាន់នោះទេ ពោលគឺត្រូវមានយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ផងដែរ។ ព្រោះថា នៅពេលណាដែលផែនការរបស់អ្នកមានបញ្ហានោះអ្នកនឹងត្រូវប្តូរយុទ្ធសាស្ត្រផ្សេងបាន តែមិនមែនប្តូរគោលដៅនោះទេ។ យ៉ាងណាមិញ សម្រាប់លោកវិញយុទ្ធសាស្ត្រ​សំខាន់ខ្លាំង​សម្រាប់អាជីវកម្មលើផ្នែកបច្ចេកវិទ្យា​ព្រោះការចេញរកស៊ីមែនទែនទៅ មិនមែនចេះតែ​ចេញៗនោះទេ បើគ្មានយុទ្ធសាស្ត្រ​និង​របៀបក្នុងការ​ធ្វើច្បាស់លាស់​ វាងាយនឹង​ជួបបរាជ័យ។

អានអត្ថបទអំពី៖ ស៊ុន ស៊ីហម៉ានិត៖ ចង់ចេញរកស៊ីលើផ្នែកបច្ចេកវិទ្យា ត្រូវមានយ័ន្តបួននេះ

៣. ត្រូវមានសមត្ថភាពជាដើមទុន

គ្រឹះនៃការរកស៊ី គឺត្រូវមានសមត្ថភាពជាមុនសិន ព្រោះបើមិនដូច្នោះ ការងាររបស់អ្នកត្រូវជួបនឹងហានិភ័យក្នុងការគ្រប់គ្រង។ យ៉ាងណាមិញ សម្រាប់លោកក៏មាន​ទស្សនៈ​មួ​យ​ថា «ចង់​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​ត្រូវ​យក​បេះដូង​បុគ្គលិក​ឲ្យ​បាន» មាន​ន័យ​ថា គួរ​ផ្តល់​ការងារ​ឲ្យ​ត្រូវ​នឹង​សមត្ថភាព និង​ចំណង់​ចំណូល​ចិត្ត​របស់​បុគ្គលិក និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួកគេ។

៤. មានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ

ការគ្រប់គ្រងសាច់ប្រាក់ គឺជាកត្តាមួយដ៏សំខាន់សម្រាប់អាជីវកម្ម ព្រោះថា បើអ្នកមិនមានភាពច្បាស់លាស់ នោះវានឹងធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាយ៉ាងខ្លាំង។ ដូចនេះ រាល់ការចំណាយ និងចំណូលអ្នកត្រូវមានការពិនិត្យឲ្យបានម៉ត់ចត់ មិនថាប្រាក់បម្រុងឬប្រាក់វិនិយោគក៏ដោយ ពោលគឺត្រូវមានការរៀបចំ ឲ្យបានគ្រប់ជ្រុងជ្រោយ។

អានអត្ថបទអំពី៖ ស៊ុន ស៊ីហនិតនោវី៖ ៦​ យ៉ាង​សម្រាប់​អ្នក​ដែលចង់ធ្វេីការផ្លាស់ប្តូរសម្រាប់ឆ្នាំ​ថ្មី​ ២០២០

៥. មានក្រុមការងារដ៏រឹងមាំមួយ

ការងារមួយអាចដំណើរការទៅបាន គឺអាស្រ័យលើបុគ្គលិកមានភាពសាមគ្គី ឬ មានភាពចុះសម្រុងទើបធ្វើឲ្យការងារដំណើរការទៅបានយ៉ាងរលូន។ ដូច្នេះហើយ ក្នុងនាមជាមេដឹកនាំម្នាក់ត្រូវស្វែងយល់ពីសកម្មភាពរបស់ពួកគេជាប្រចាំ ពោលគឺមិនមែនដឹងតែប្រើឲ្យធ្វើការនោះទេ។ យ៉ាងណាមិញ លោកបានលើកឡើងនៅពាក្យមួយឃ្លាថា “បើចង់ដើរលឿន ចូរដើរម្នាក់ឯង តែបើចង់ដើរឲ្យបានឆ្ងាយចូរដើរជាក្រុម”​។ ជាការពិតណាស់ និរន្តរភាពក្នុងក្រុមហ៊ុនមួយអាចមានភាពរឹងមាំបាន លុះត្រាតែ ក្រុមការងារនិងមេដឹកនាំកាន់ដៃគ្នាដើរឆ្លងឧបសគ្គទាំងនោះ។

អានអត្ថបទពី៖​ ស៊ុន ស៊ីហម៉ានិត៖ ៥ចំនុច ដែលបណ្តាញសង្គមអាចសម្លាប់ប្រេនអាជីវកម្មអ្នក

ជារួមមក ក្រុមហ៊ុន​ TSD មានការបម្រើសេវាកម្មជូនអតិថិជន ដូចជា រចនា និង អភិវឌ្ឍគេហទំព័រ ប្រព័ន្ធគ្រប់គ្រងលក់ និង ស្តុកកំរិតខ្ពស់ ប្រព័ន្ធគ្រប់គ្រងអតិថិជន ប្រព័ន្ធគ្រប់គ្រងមន្ទីពេទ្យឆ្លាតវៃ និង អភិវឌ្ឍកម្មវិធីទូរសព្ទផងដែរ៕

ប្រភពអត្ថបទ និងរក្សាសិទ្ធិដោយ ​Dr. Business

3705405 - TSD Software Development in Cambodia
Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias