QR e-Menu & e-Order សម្រាប់អាជីវកម្មកម្ពុជា
QR e-Menu Cambodia — ឱ្យភ្ញៀវស្កេន មើលម៉ឺនុយ និងកម្ម៉ង់ដោយខ្លួនឯង
ឈប់ឆ្លើយ «តម្លៃម៉ានបង?» ម្តងហើយម្តងទៀត។ ឈប់កត់ប៊ុងដោយដៃ។
QR e-Menu Cambodia ពី TSD ជាម៉ឺនុយអនឡាញប្រចាំហាងរបស់អ្នក។ ភ្ញៀវស្កេនតែម្តង ក៏ឃើញមុខម្ហូប តម្លៃ និងព័ត៌មានហាង រួចកម្ម៉ង់បានភ្លាមៗពីទូរស័ព្ទ ដោយ Order ចូលទៅក្នុង POS ស្វ័យប្រវត្តិ។
💲 ទិញតែម្តង ប្រើបានរហូត — គ្មានបង់ប្រចាំខែ ឬប្រចាំឆ្នាំ
ហាងរបស់អ្នក
🟢 បើកឥឡូវ / 10:00 – 22:00
ខ្មែរ | EN | 中文
🛒 មើលកន្ត្រក (3)$22.50
13+ ឆ្នាំ
បទពិសោធន៍ក្នុងទីផ្សារ
3,000+
គម្រោងជោគជ័យ
ទូទាំង ២៥ ខេត្ត-ក្រុង
ប្រព័ន្ធដែលយើងបានអនុវត្ត
ABA PayWay
Official Integration Partner
ឧទាហរណ៍ UI · TSD e-Menu & e-Order
How QR e-Menu Cambodia Works — ៣ ជំហាន
គ្រាន់តែ ៣ ជំហានសាមញ្ញ ពីទូរស័ព្ទភ្ញៀវ ដល់ចុងភៅ និង Cashier — like a modern QR code menu guests already understand:
1
ភ្ញៀវស្កេន QR
មើលមុខម្ហូប តម្លៃ ព័ត៌មានហាង ទីតាំង Google Map និងបណ្តាញសង្គម ភ្លាមៗលើទូរស័ព្ទ។
2
ជ្រើស និងកម្ម៉ង់
ដាក់ចូលកន្ត្រក បញ្ជាក់ Order រួចទូទាត់ ឬបញ្ជាក់ការកម្ម៉ង់ដោយខ្លួនឯង គ្មានបុគ្គលិកត្រូវមកកត់។
3
ចូល POS & ព្រីនវិក្កយបត្រ
Order ចូលក្នុង POS ស្វ័យប្រវត្តិ ហើយព្រីនវិក្កយបត្រទៅចុងភៅ និង Cashier ភ្លាមៗ។
ក្រោយកម្ម៉ង់ ភ្ញៀវអាច ឆែកស្ថានភាពកម្ម៉ង់ និង ហៅបុគ្គលិកហាងដោយផ្ទាល់ ពីទូរស័ព្ទរបស់ខ្លួន ដោយមិនចាំបាច់លើកដៃហៅ ឬដើររកបុគ្គលិក។
អ្វីដែលភ្ញៀវ និងអាជីវកម្មអ្នកទទួលបាន
🙋 សម្រាប់ភ្ញៀវ
✓មើលមុខម្ហូប និងព័ត៌មានហាងលើទូរស័ព្ទ
✓កម្ម៉ង់បានភ្លាមៗ មិនបាច់រង់ចាំបុគ្គលិក
✓ហៅបុគ្គលិកដោយចុចតែម្តងពីទូរស័ព្ទ
✓ឆែកស្ថានភាពកម្ម៉ង់ដោយខ្លួនឯង
✓ប្តូរភាសា ខ្មែរ / English / 中文
✓កម្ម៉ង់ដឹកជញ្ជូនតាមទីតាំងបច្ចុប្បន្ន
✓ទូទាត់អនឡាញតាម ABA PayWay
🏪 សម្រាប់ម្ចាស់ហាង
✓Order ចូលក្នុងប្រព័ន្ធ POS ដោយស្វ័យប្រវត្តិ
✓ព្រីនវិក្កយបត្រ Order ទៅចុងភៅ និង Cashier
✓កាត់បន្ថយបុគ្គលិកដើរទទួលកម្ម៉ង់ពីភ្ញៀវ
✓មិនបាច់មានសៀវភៅម៉ឺនុយ មិនបាច់កត់ប៊ុង
✓កែម៉ឺនុយ និងតម្លៃម្តង ភ្ញៀវឃើញថ្មីភ្លាម
✓កម្ម៉ង់ត្រឹមត្រូវជាង គ្មានកត់ខុស ឬអានមិនច្បាស់
✓ប្រើជាមួយ POS ដែលអ្នកកំពុងប្រើ
ពីមុន និង ពេលប្រើ e-Menu
✕បុគ្គលិកដើរកត់ប៊ុងម្តងមួយតុ
✓ភ្ញៀវកម្ម៉ង់ដោយខ្លួនឯង ចូល POS ភ្លាម
✕សៀវភៅម៉ឺនុយចាស់ រហែក ឬតម្លៃលែងត្រឹមត្រូវ
✓ម៉ឺនុយអនឡាញថ្មីជានិច្ច មិនបាច់បោះពុម្ពឡើងវិញ
✕ឆ្លើយ «តម្លៃម៉ានបង?» ឬផ្ញើរូបទំនិញម្តងមួយៗ
✓ផ្ញើតែ Link ឬ QR តែមួយ ភ្ញៀវមើលដោយខ្លួនឯង
✕កត់ដៃខុស ចុងភៅអានមិនច្បាស់ ភ្ញៀវរង់ចាំយូរ
✓វិក្កយបត្រព្រីនចេញចុងភៅច្បាស់លាស់ ដោយស្វ័យប្រវត្តិ
💲 ការវិនិយោគតែម្តង
ទិញតែម្តង ប្រើបានរហូត
គ្មានការបង់ប្រចាំខែ ឬប្រចាំឆ្នាំ
ម៉ឺនុយអនឡាញ និងការទទួល Order ស្វ័យប្រវត្តិ ចូលទៅក្នុង POS System ដែលអ្នកកំពុងប្រើ។ ទាក់ទង TSD ដើម្បីទទួលបានសម្រង់តម្លៃសមស្របនឹងអាជីវកម្មរបស់អ្នក។
ទូទាត់អនឡាញ ភ្ជាប់ ABA PayWay
ភ្ញៀវអាចទូទាត់ប្រាក់ភ្លាមៗពីទូរស័ព្ទ តាមរយៈ ABA PayWay ដែលជាប្រព័ន្ធទូទាត់ដែលអតិថិជនកម្ពុជាស៊ាំជាងគេ។ សម្រាប់ការកម្ម៉ង់ដឹកជញ្ជូន អតិថិជនក៏អាចប្រើ ទីតាំងបច្ចុប្បន្ន ដើម្បីបញ្ជាក់អាសយដ្ឋានបានរហ័ស។ Restaurants using QR e-Menu Cambodia often pair scan-to-order with ABA for faster checkout.
TSD ជា Official ABA PayWay Integration Partner ដូច្នេះការតភ្ជាប់ត្រូវបានរៀបចំយ៉ាងរហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព។
💳 ទូទាត់អនឡាញ ABA PayWay
📍 កម្ម៉ង់ដោយប្រើទីតាំងបច្ចុប្បន្ន
🔗 ម៉ឺនុយអនឡាញសាធារណៈ (Public e-Menu)
សមស្របសម្រាប់អាជីវកម្មប្រភេទណាខ្លះ?
មិនត្រឹមតែភោជនីយដ្ឋានទេ — QR e-Menu Cambodia ក៏ជា Catalog ទំនិញអនឡាញ / digital menu Cambodia សម្រាប់ហាងលក់ទំនិញផងដែរ៖
🍽️ ភោជនីយដ្ឋាន
☕ ហាងកាហ្វេ
🍲 ប៊ូហ្វេ
🍻 Pub
👗 ហាងសម្លៀកបំពាក់
💄 Cosmetic / Skincare
🛍️ លក់អីវ៉ាន់អនឡាញ
🧱 ហាងលក់គ្រឿងសំណង់
🍼 Baby Mart
ហេតុអ្វីអាជីវកម្មជាង 3,000 ជ្រើសរើស TSD?
🇰🇭 បង្កើតសម្រាប់កម្ពុជា
យល់ពីស្ថានភាពជាក់ស្តែងក្នុងស្រុក ទាំងបញ្ហាអ៊ីនធឺណិត ភាសាខ្មែរ និង English ព្រមទាំងប្រព័ន្ធទូទាត់ ABA PayWay និងវិធីបង់ប្រាក់ក្នុងស្រុក។
🛡️ ប្រគល់ជូនដោយសុវត្ថិភាព
មានឯកសារណែនាំ ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស 24/7 បន្ទាប់ពីប្រព័ន្ធដំណើរការ។
🏆 បទពិសោធន៍ទូទាំងប្រទេស
ជាង 3,000 គម្រោងជោគជ័យ ទូទាំង ២៥ ខេត្ត-ក្រុង និងបទពិសោធន៍ជាង 13 ឆ្នាំក្នុងវិស័យសូហ្វវែរនៅកម្ពុជា។
សំណួរដែលម្ចាស់អាជីវកម្មសួរញឹកញាប់
What is QR e-Menu Cambodia?
It is an online shop menu: guests scan a QR code to view dishes, prices, store info, maps, and social links — then place orders from their phone straight into POS.
e-Menu QR គឺជាអ្វី?
ជាម៉ឺនុយអនឡាញប្រចាំហាង ដែលភ្ញៀវស្កេន QR ដើម្បីមើលមុខម្ហូប តម្លៃ ព័ត៌មានហាង ទីតាំង និងបណ្តាញសង្គម រួចកម្ម៉ង់បានភ្លាមៗពីទូរស័ព្ទ។
Order របស់ភ្ញៀវចូលទៅ POS យ៉ាងដូចម្តេច?
នៅពេលភ្ញៀវបញ្ជាក់ការកម្ម៉ង់ ប្រព័ន្ធបញ្ជូន Order ចូល POS ស្វ័យប្រវត្តិ និងព្រីនវិក្កយបត្រទៅចុងភៅ និង Cashier ភ្លាមៗ។
តើត្រូវបង់ប្រចាំខែ ឬប្រចាំឆ្នាំទេ?
ទេ។ ជាការទិញតែម្តង ប្រើបានរហូត គ្មានការបង់ប្រចាំខែ ឬប្រចាំឆ្នាំ។
ភ្ញៀវអាចទូទាត់អនឡាញបានទេ?
បាន។ ប្រព័ន្ធតភ្ជាប់ជាមួយ ABA PayWay ហើយ TSD ជា Official ABA PayWay Integration Partner។
ហាងលក់ទំនិញ (មិនមែនភោជនីយដ្ឋាន) ប្រើបានទេ?
បាន។ ហាងសម្លៀកបំពាក់ Cosmetic ហាងលក់អីវ៉ាន់អនឡាញ គ្រឿងសំណង់ និង Baby Mart អាចប្រើជា Catalog ទំនិញអនឡាញ ឱ្យអតិថិជនមើល និងកម្ម៉ង់ដោយខ្លួនឯង។
តើខ្ញុំអាចមើលឧទាហរណ៍ជាក់ស្តែងនៅឯណា?
ឈប់ឱ្យការកម្ម៉ង់ យឺត ច្រលំ ឬបាត់បង់ភ្ញៀវ
សាកល្បង Live Demo ឥឡូវនេះ ឬទាក់ទងក្រុមការងារ TSD ដើម្បីទទួលបានការប្រឹក្សាយោបល់ និងសម្រង់តម្លៃឥតគិតថ្លៃ។
#TSDSoftware #POSSystem #DigitalMenu #QRMenu #QROrder