នាថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ នេះខ្ញុំត្រូវបានអញ្ជើញជា សមាជិកអ្នកដឹកនាំវ័យក្មេង នៃវេទិកាតំបន់ប៉ាស៊ីហ្វិក​ តាមរយៈសារអេឡិកត្រូនិក ផ្លូវការមួយដែលផ្ញើរដោយលោកស្រី អែរ៉ែល ស្ទេនិក នាយកកម្មវិធី អ្នកដឹកនាំវ័យក្មេង នៃវេទិកាតំបន់ប៉ាស៊ីហ្វិក ដែលមានទីស្នាក់ការ ក្នុងរដ្ឋហាវ៉ៃ នៃសហរដ្ធអាមេរិក។ ការអញ្ជើញជាសមាជិកភាពនេះ ខ្ញុំនឹងមានឱកាសចូលរួម បង្ហាញវត្តមានកម្ពុជា បានកាន់តែច្រើន នៅក្នុងវេទិកាអន្តរជាតិនានា អំពីវប្បធម៌, ប្រពៃណី, គោលនយោបាយក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការបញ្ចេញទស្សនៈស៊ីជម្រៅផ្សេងៗ អំពីជម្លោះ និងបញ្ហាធ្ងន់ធ្ងរគ្រប់វិស័យ នៅក្នុងតំបន់ប៉ាស៊ីហ្វិក​។

កម្មវិធីអ្នកដឹកនាំវ័យក្មេង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដើម្បីលើកកម្ពស់ អន្តរវប្បធម៌(Cross-Cultural) ដោយមានសមាជិកអ្នកដឹកនាំវ័យក្មេង និងអ្នកជំនាញគោលនយោបាយការបរទេសជាង ១.២០០នាក់ មកពី ៦០ប្រទេសទូទាំងពិភពលោក។ សមាជិកអ្នកដឹកនាំវ័យក្មេង នឹងធ្វើការអង្កេតដំណើរការបង្កើតគោលនយោបាយផ្សេងៗក្នុងគ្រប់វិស័យ និងបញ្ចេញទស្សនៈក្រោមការណែនាំ អំពីអ្នកជំនាញខាងគោលនយោបាយអន្តរជាតិ អំពីជម្លោះ បញ្ហាធ្ងន់ធ្ងរនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងរៀនពីរបៀបដោះស្រាយបញ្ហាទាំងនោះ។

IMG 6552 1 - TSD Software Development in Cambodia

ការចូលរួមគ្រប់វេទិកាទាំងអស់ដើម្បី បង្ហាញវត្តមាន កិត្យានុភាព វប្បធម៌ ភាសា ប្រពៃណី របស់កម្ពុជា ទៅលើឆាកអន្តជាតិ គឺជាចំណងចំណូលចិត្ត និងក្តីសុបិន្តរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា តាមរយៈការអញ្ជើញជាសមាជិកអ្នកដឹកនាំវ័យក្មេង នៃវេទិកាតំបន់ប៉ាស៊ីហ្វិក​នេះ នឹងធ្វើឲ្យខ្ញុំមានមានឱកាសកាន់តែច្រើន ដើម្បីលើកតម្កើនមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias