មុននឹងចូលទៅចំណុចទាំងនោះ​ ចូូរអ្នកចំណាយពេល​ ៥​ នាទី​គិតថា​ “តេីហេតុអ្វីអ្នកត្រូវធ្វេីការផ្លាស់ប្តូរ?”

ប្រាកដណាស់ប្រហែលជាអ្នកមិនទាន់បានសម្រេចគោលបំណង​ ឫ​ ក្តីស្រមៃរបស់អ្នកនៅឡេីយ​ ឫ​ ក៏បានសម្រេចហេីយតែមិនគ្រប់គ្រាន់សោះ។

ដូច្នេះ​ តេីយេីងគួរបន្តធ្វេីដូចម្តេច?

ទី១:​ ស្វែងរកអ្វីដែលខ្លួនស្រលាញ់

មានមនុស្ស​ច្រើន​ណាស់ដែលចំណាយពេលវេលាធ្វេីអ្វី ដែលមិនមែនជាការស្រលាញ់ពេញចិត្តរបស់ខ្លួន។ ពួកគេតែងយកលេសថា​ខ្លួន​គ្មាន​សមត្ថភាព​ដូច​អ្នកដទៃ​,​ មិនកេីតក្នុងគ្រួសារស្តុកស្តំ,​ មិនមានពេលវេលាស្វែងរក,​ ឃេីញអ្នក​ដទៃ​ធ្វើ​បានជោគជ័យ​ក៏ធ្វេីតាម,​ ចូលចិត្ត​ការងារស្រួល​។​ ទាំងអស់នេះ​ គឺដោយសារតែ​ការមិនយកចិត្តទុកដាក់​ស្វះស្វែង​ស្គាល់​ពីខ្លួនឯងឱ្យច្បាស់។

ដល់ពេលអ្នកត្រូវកាត់បន្ថយពេលវេលា​ជាមួយការមេីលរឿង​​,​ ការលេងល្បែង​,​​ ការដេីរលេងអត់​ប្រយោជន៍​ ហេីយចាប់ផ្តេីមជួបជាមួយមនុស្យឱ្យកាន់តែច្រេីន​ ស្តាប់​ឱ្យ​ច្រើន​ជាងនិយាយ​ អានឱ្យកាន់តែច្រេីន​ ឫ​ ចូលរួមកម្មវិធី​ ដូចជា​សិក្ខាសាលា​ឱ្យកាន់តែ​ច្រើន​។

ត្រូវ​ចងចាំថាការស្គាល់ពីអ្វីដែលខ្លួនស្រលាញ់​ នឹងកំណត់បង្ហាញ​ពីគោល​ដៅរបស់អ្នកកាន់តែច្បាស់​ ហេីយជីវិតអ្នកនឹងកាន់តែមាន​អត្ថន័យ​។

ទី២:​ ស្គាល់​ពីគោល​តម្លៃ​របស់ខ្លួន​

នៅពេលដែលយេីងស្គាល់ពីគោល​តម្លៃ​ខ្លួន​ឯង​ យេីងនឹងមានការសម្រេចចិត្តកាន់តែប្រសេីរ​ ដូច្នេះ​បំណងប្រាថ្នានឹងអាចសម្រេចបានកាន់តែងាយស្រួល។

សម្រាប់​ខ្ញុំ​ គោល​តម្លៃ​ដែល​ខ្ញុំ​កាន់ខ្ជាប់​ គឺការចែករំលែក​ និងការ​អភិវឌ្ឍ​។ រាល់ពេលខ្ញុំ​ធ្វើ​ការសម្រេច​ចិត្ត​ ខ្ញុំ​តែងសួរ​ខ្លួន​ឯង​សិនថា​ “តេីការងារដែលត្រូវសម្រេចនេះ​ នឹងធ្វើ​ឱ្យខ្ញុំបានផ្តល់​ប្រយោជន៍ និងមាន​ការចែករំលែក ជួយទៅដល់សង្គម​ និង​មនុស្ស​ជុំវិញខ្លួន​ ឫ អត់?​ តេីវានឹងបានបង្កេីតឱកាស​ និងការ​អភិវឌ្ឍ​សម្រាប់​ពួក​គេ​ឱ្យកាន់តែប្រសេីរ ឫ អត់?

ដូច្នេះ​ រាល់ការងារ​ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​មិន​បានឆ្លេីយតបជាមួយគោល​តម្លៃ​របស់​ខ្ញុំ​ ខ្ញុំ​នឹងបដិសេដ​។

ទី៣:​ ស្គាល់​ពីភាពខ្លាំង​របស់ខ្លួន

នៅពេលដែលយេីងស្គាល់ពីភាពខ្លាំងខ្លួនឯង​ យេីងនឹងចេះប្រេី​ទេពកោសល្យ​នោះដើម្បី​ដោះស្រាយ​បញ្ហា​ ឫ​ ប្រតិបត្តិ​ធុរកិច្ច​អ្វីមួយ​ ដោយចំណាយពេលតិច​ជាង​ និងទទួល​បានលទ្ធផលប្រសេីរជាង។ ស្របពេល​នោះ​ដែរ​ ត្រូវទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន​ និង​ព្យាយាម​ទប់ស្កាត់​កុំឱ្យទាំងនោះប៉ះពាល់ដល់ការងារអ្នក។

ប្រសិនបើអ្នកពិបាកក្នុងការស្វែងរកចំណុចខ្លាំងរបស់អ្នក​ គួរ​ពិចារណាទទួលយោបល់ពីក្រុមគ្រួសារ​ មិត្តភក្តិ​ ឬ​ មិត្តរួមការងារ។

ទី៤:​ ស្គាល់​ពី​អត្តចរិត​ពីកំណេីត

អត្តចរិត​មនុស្ស​ម្នាក់ៗ​ខុស​ប្លែកពីគ្នា​។ អ្នកខ្លះ​ធ្វេីការ​សម្រេចចិត្ត​ ដោយ​ប្រើ​ភាព​ស្ងប់ស្ងាត់​ អ្នកខ្លះ​ទៀត​ត្រូវ​មាន​ការជ្រោមជ្រែង​ពីអ្នក​ដទៃ​។ អ្នកខ្លះ​ជាមនុស្ស​ពូកែ​អាកាត់​ មិនញេមញុមច្រេីន​ អ្នកខ្លះ​ទៀតត្រូវ​ការពេលវេលាច្រេីនដេីម្បីធ្វេីការសម្រេចចិត្ត។

ការដឹងពីចរិតលក្ខណៈរបស់អ្នក មានសារៈសំខាន់ណាស់ក្នុងការបង្កើតជីវិតដែលអ្នកចង់បាន។ សូម្បី​តែ​ការអាន,​ ការស្តាប់,​ ការនិយាយ​ ក៏បង្ហាញពីចរិតលក្ខណៈខុសគ្នារបស់អ្នកទៅនឹងមនុស្ស​ដទៃ​ដែរ។​ ប្រសិន​បេីអ្នកមិនស្គាល់ពីចរិតខ្លួនឯងច្បាស់​នោះទេ​ លុះពេលធ្វេីការងារ​ ឫ​ ការសម្រេច​ចិត្តផ្សេងៗ​ អ្នកនឹងមានការនឿយហត់លឿន,​ ឆាប់ធុញ​ទ្រាន់​, ឆាប់មួរម៉ៅ​ នោះលទ្ធផលដែលទទួលបានក៏មិនសូវល្អ។

ទី៥:​ យល់ពីផ្នត់គំនិត

ផ្នត់គំនិត​មនុស្ស​ម្នាក់ៗ​ត្រូវ​បាន​ជះ​ឥទ្ធិពល​ពី​បរិស្ថាន​ជុំវិញ​ខ្លួន​ ដូច​ជា​កត្តា​គ្រួសារ​ ឫ​ ការរាប់អាន​មិត្តភក្តិ​។ ផ្នត់គំនិត​​ចែកចេញជាពីរ​ គឺផ្នត់គំនិតដែលមានការ​អភិវឌ្ឍ​ និងផ្នត់គំនិតដែលនៅមួយកន្លែង។ ភាពខុស​ភ្លែកគ្នា​ គឺមនុស្សដែលមានផ្នត់គំនិតដែលមានការ​អភិវឌ្ឍ​ ​ជឿថា​ “សមត្ថភាព​របស់ខ្លួនអាច​វិវឌ្ឍ​បាន​ ​មិនមានដែនកំណត់ និងព្យាយាមស្វះស្វែងរៀនសូត្រ”​។ រីឯ​មនុស្ស​ដែលមានផ្នត់គំនិតនៅមួយកន្លែង​ ជឿថា​ “សមត្ថភាព​ និង​ទេពកោសល្យ​មនុស្ស​ម្នាក់ៗ​មានដែនកំណត់​ ព្រោះ​សុទ្ធ​តែបានចារពីកំណេីត ពីហ្សែនរបស់ឪពុកម្តាយ”។

ដូច្នេះ​ រាល់​ពេលមនុស្សទាំងពីរក្រុមធ្វេីការអ្វីមួយ​ នឹងបង្ហាញ​ពីភាពខុសគ្នា​ និង​លទ្ធផល​ផ្សេង​គ្នារបស់ពួកគេ។ តេីអ្នកមានផ្នត់គំនិតមួយណា? តេីផ្នត់គំនិតដែលមាននោះ​ ពិតជាបានជួយអ្នកសម្រេចគោលដៅដែលអ្នកប៉ងចង់បាន​ ឫទេ?

ទី៦:​ សួរសំណួរ​ “គួរតែ”​ ទៅកាន់ខ្លួនឯង

បរិបទ​សង្គមជះ​ឥទ្ធិពល​មកអ្នកជារៀងរាល់ថ្ងៃ​ បង្កើន​ចំណង់ឱ្យអ្នកទទួលយក​ និងដេីរតាម។

អ្នកអាចជៀសវាងដោយ​សួរសំណួរ​ទៅកាន់​ខ្លួន​ឯង​តើអ្វីទៅជា​រឿង​ “គួរតែ”​ ដែលអ្នកកំពុងប្រឈមសព្វថ្ងៃ? តើអ្នកជឿជាក់ថាអ្នក​ “គួរ”​ ធ្វើ​ឫទេ?

ផ្អាក​គិតពីអ្វីដែលសង្គមចង់បាន​ ហេីយចាប់ផ្តើមក្រឡេកមើលស្ថានភាពដែលអ្នក​ “គួរតែធ្វេី”​ ខ្លួនឯង​ ហេីយសាកប្រេីពាក្យថា​ “អាច” ជំនួសវិញ។

ឧទាហរណ៍៖

* ខ្ញុំគួររៀបការ​ →​ ខ្ញុំអាចរៀបការ (តែខ្ញុំមិនចាំបាច់)

* ខ្ញុំគួរតែទទួលយកការងារដែលមានប្រាក់ខែខ្ពស់​ ​→​ ខ្ញុំអាចទទួលយកបាន (ប្រសិនបើខ្ញុំចង់ធ្វេីការងារនោះ)

* ខ្ញុំគួរតែរៀនមុខជំនាញដែលមនុស្សភាគច្រេីនរៀន →​ ខ្ញុំអាច​ចាប់យកវាបាន​ (ប៉ុន្តែខ្ញុំក៏អាចរៀនអ្វីផ្សេងទៀតដែលខ្ញុំចង់រៀន)

ចូរគិតម្តងទៀត​ថា​ តេីអ្វីដែលអ្នកចង់សម្រេចបាននោះ​ ពិតជា​សុទ្ធ​តែជាអ្វីដែលអ្នក​ “គួរតែ”​ ធ្វេី​ឫអត់?

ចាប់ពីពេលនេះ​ យេីងនឹងឈប់និយាយ​ពាក្យ​ថា​ “ហេឺយ! មួយ​ឆ្នាំកន្លងផុត​ទៅទៀតទៅ​ហេីយ”​ ។

IMG 0986 2 - TSD Software Development in Cambodia
Technology Solution Development TSD Co., Ltd
Technology Solution Development (TSD) Co., Ltd. is a premier Cambodian tech leader with over a decade of excellence in digital transformation. Since 2013, we have delivered thousands of successful projects across all 25 provinces, partnering with prestigious organizations like the European Union, Heineken, and the Ministry of Agriculture. We specialize in end-to-end innovation—from custom mobile apps and e-commerce platforms to robust enterprise systems like ERP, CRM, and Hospital Management. At TSD, we don’t just deploy software; we guarantee long-term success through our signature lifetime support policy, ensuring our clients remain at the cutting edge of technology with unwavering integrity and world-class expertise.
Get Inspired

view related content

Check out our official social medias