ពិធីសម្ពោធការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ “ស្ត្រីជាចលករនៃកំណើន ប្រកបដោយចីរភាព”។
នៅក្នុងសន្និសីទសារព័ត៌មាន កញ្ញា ស៊ុន សុីហនិតនោវី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុនអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យា TSD បានលើកបង្ហាញអំពីសាវតានៃការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ដែលបានប្រារព្ធធ្វើឡើង ២ឆ្នាំរួចមកហើយ និងទទួលបានម្ចាស់ជ័យលាភីចំនួន ១៦រូប។ ឆ្នាំនេះជាលើកទី៣ ដែលសមាគមសហគ្រិនស្ត្រីកម្ពុជា ប្រារព្ធកម្មវិធីនេះឡើង កញ្ញាអនុប្រធានក៏បានលើកអំពីលក្ខខណ្ឌសម្រាប់បេក្ខនារី និងដំណាក់កាលក្នុងការចូលរួមប្រកួត។ ក្នុងនោះប្រភេទពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ប្រចាំឆ្នាំ ២០២៦ មានចំនួន៨ប្រភេទ៖
១. ពានរង្វាន់សហគ្រិននវានុវត្តន៍ឌីជីថល
២. ពានរង្វាន់អ្នកដឹកនាំអាជីវកម្មបៃតង ប្រកបដោយចីរភាព
៣. ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេង (អាយុក្រោម ៣៥ ឆ្នាំ)
៤. ពានរង្វាន់ឧត្តមភាពនវានុវត្តន៍
៥. ពានរង្វាន់អ្នកនាំចេញ និងពង្រីកទីផ្សារអន្តរជាតិ
៦. ពានរង្វាន់សហគ្រិនមានឥទ្ធិពលនៅតំបន់ជនបទ
៧. ពានរង្វាន់សហគ្រិនឧស្សាហកម្មច្នៃប្រឌិត
៨. ពានរង្វាន់សហគ្រាសមានចក្ខុវិស័យបៃតងប្រចាំឆ្នាំ
ដើម្បីលើកទឹកចិត្ត និងសរសើរចំពោះសមិទ្ធផលដ៏អស្ចារ្យនេះ សមាគមសហគ្រិនស្ត្រីកម្ពុជា មានកិត្តិយសប្រារព្ធកម្មវិធី ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ប្រចាំឆ្នាំ២០២៦។
ពានរង្វាន់ដ៏មានតម្លៃនេះបង្ហាញពីភាពខ្លាំង ក្តីស្រមៃ និងការច្នៃប្រឌិតរបស់សហគ្រិនស្ត្រី ដែលជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើន និងប្រកបដោយចីរភាព។
នេះជាឱកាសក្នុងការបង្ហាញសមត្ថភាព និងក្លាយជាម្ចាស់ពានរង្វាន់ដ៏មានកិត្តិយស សម្រាប់សហគ្រិនស្ត្រីទាំងអស់ដែលកំពុងដឹកនាំអាជីវកម្មបៃតង។
👉 ការទទួលពាក្យចូលរួម ប្រកួតចាប់ផ្តើមពីថ្ងៃនេះ ដល់ថ្ងៃទី ០២ សីហា ឆ្នាំ២០២៦។
_______(English)________
Launching of the Outstanding Women Entrepreneur Award 2026 under the theme “Women Powering Sustainable Growth”
During the press conference, Ms. Sun Sihanitnovy, Vice President of Cambodian Women Entrepreneurs Association (CWEA) and Chairlady of Technology Solution Development TSD Co., Ltd, highlighted the background of the Outstanding Women Entrepreneur Award, which has been held for two years and has honored 16 winners. This year marks the third edition organized by the association. The Vice President also outlined the eligibility criteria and competition stages for applicants.
-
Digital Innovative Entrepreneur Award
-
Sustainable Green Business Leader Award
-
Young Women Entrepreneur Award (Under 35)
-
Innovation Excellence Award
-
Exporter and International Market Expansion Award
-
Rural Influential Entrepreneur Award
-
Creative Industry Entrepreneur Award
-
Green Visionary Enterprise of the Year Award













































