នាព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៦ ប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលមានកញ្ញា ស៊ុន ស៊ីហនិតនោវី ជាអនុប្រធាន និងជាអគ្គនាយិកា ក្រុមហ៊ុនអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យា TSD បានចូលក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជានុញ្ញាតឱ្យប្រតិភូចូលក្រាបបង្គំថ្វាយបង្គំគាល់ និងថ្វាយសម្ភារសម្រាប់ព្រះរាជសកម្មភាពមនុស្សធម៌ ដែលជាព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងព្រះរាជាណាចក្រ។
_______(English)_______
Audience with Her Majesty the Queen Mother
On the morning of August 5, 2026, Ms. Sun Sihanithnovy, Vice President of Cambodian Women Entrepreneurs Association (CWEA) and Chairlady of Technology Solution Development TSD Co., Ltd., along with a delegation from Cambodian Women Entrepreneurs Association was granted a royal audience with Her Majesty Queen Mother Norodom Monineath Sihanouk of Cambodia.
On this auspicious occasion, Her Most Venerable Majesty the Queen Mother graciously permitted the delegation to pay their respects and present supplies to support Her Royal Humanitarian Activities, which represent her exalted mission in serving the Cambodian people across the Kingdom.


































